កូវីដ១៩! ចំនួនអ្នកស្លាប់កើនជាង ៧៣ម៉ឺននាក់ នៅទូទាំងពិភពលោក
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២០លាន២ម៉ឺន២ពាន់២៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧៣ម៉ឺន៣ពាន់៩៧១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២លាន៨៩ម៉ឺន៧ពាន់៧៩៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖ ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥លាន១៩ម៉ឺន៩ពាន់៤៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៦ម៉ឺន៥ពាន់៦១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៦៦ម៉ឺន៤ពាន់៧០១នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៣ម៉ឺន៥ពាន់៥៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន១ពាន់១៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន១១ម៉ឺន៨ពាន់៤៦០នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២១ម៉ឺន៤ពាន់១៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៤ពាន់៤៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៣ម៉ឺន៤ពាន់២៧៨នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨៨ម៉ឺន៧ពាន់៥៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៩៣១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៩ម៉ឺន៣ពាន់៤២២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។