វៀតណាម ស្លាប់កើនដល់ ១៣នាក់ហើយ ដោយសារកូវីដ១៩

វៀតណាម៖ ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីៗ ចំនួន៥១នាក់បន្ថែមទៀត ខណៈដែលអ្នកស្លាប់មាន៣នាក់ទៀត កើនដល់១៣នាក់ហើយ។ ករណីឆ្លងថ្មីៗនេះសុទ្ធតែផ្ទុះចេញពីក្រុងដាណាង ដែលចាប់ផ្តើមមានការចម្លងក្នុងសហគមន៍ជាថ្មី តាំងពីចុងខែកក្កដា ២០២០មក ហើយអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅវៀតណាមក៏ចាប់ផ្តើមមានដែរ ក្រោយផ្ទុះការចម្លងចេញពីក្រុងដាណាងនោះ។
ក្រសួងសុខាភិបាលវៀតណាមថា កាលពីថ្ងៃសៅរ៍ ទី៨ សីហា រកឃើញឆ្លងថ្មីចំនួន២០នាក់ ខណៈដែលកាលពីថ្ងៃអាទិត្យ ទី៩ សីហា រកឃើញ៣១នាក់បន្ថែមទៀត ហើយរកឃើញករណីស្លាប់ម្នាក់ទៀត។ រីឯព្រឹកថ្ងៃចន្ទទី១០ សីហានេះ មានអ្នកស្លាប់២នាក់ទៀត។
គិតត្រឹមមកដល់ព្រឹកថ្ងៃទី១០ សីហានេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុប៨៤១នាក់ហើយ ក្នុងនោះ ឆ្លងក្នុងសហគមន៍ផ្តើមចេញពីដាណាងកើនដល់៣៥៥នាក់ ពោលគឺតាំងពីថ្ងៃទី២៥ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។