ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ នៅខេត្តសៀមរាប កៀរគរថវិកាសម្រាប់ជួយកិច្ចការមនុស្សធម៌

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបសូមគោរព និងជម្រាបជូនដំណឹងដល់បងប្អូន ទាំងអស់មេត្តាជ្រាបថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមក្នុងការកៀរគរថវិកាសម្រាប់សកម្មភាពកិច្ចការមនុស្សធម៌ ដោយកម្មវិធីជិះកង់មានរយៈពេល ៣ ថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី១៦ .១៨. និង២១ ខែសីហា ឆ្នាំ២០២០ ។
ជាមួយនឹងកម្មវិធីខាងលើនេះ ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមកម្មវិធីជិះកង់អាចទិញសំបុត្រចូលរួមបាននៅទីតាំងមាត់ស្ទឹងសៀមរាបទល់មុខមន្ទីរគណបក្សខេត្ត(វេទិកាអុំទូក) ក្រុមហ៊ុន Cambodia Cycling ហាងលក់កង់ អាំង គឹមសាន ឬទំនាក់ទំនងលេខទូរស័ព្ទ ០៨៧ ៧៧១ ៧០០ ០៨៥/៧៦៩ ៤៤៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។