រថយន្ត​ដឹក​ដែក បើកចុះ​ស្ពាន​ច្បារអំពៅ ដាច់​ហ្រាំ​ង​បុក​រះ​រថយន្ត​ខ្ទេច​អស់ ៥​គ្រឿង​

​ភ្នំពេញ​៖ ករណី​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ដោយសារ​រថយន្ត​ធន់​ធំ ដឹក​ដែក​ស​សៃ​រាប់ បាន​ចុះ​ស្ពាន​ច្បារអំពៅ ដាច់​ហ្រាំ​ង​ហើយ​ជ្រុល​ទៅបុក​រះ​រថយន្ត​៥​គ្រឿង និង​កង់​បី​ឥណ្ឌា ១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ នៅលើ​ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បា​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​រៀបរាប់ថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ធន់​ធំ​ខាងលើ ជា​របស់​ក្រុមហ៊ុន ជីបម៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5800 ដឹក​សរសៃដែក​រាប់​សិ​ម​តោន បាន​បើក​ឡើង​ស្ពាន​ច្បារអំពៅ ដល់​ចុះ​វិញ ស្រាប់តែ​ដាច់​ហ្រាំ​ង ជ្រុល​ទៅបុក​រះ​រថយន្ត​ចំនួន ៥​គ្រឿង និង​កង់​បី​ឥណ្ឌា ១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ខូចខាត​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​អន្តរាគមន៍ និង​ជួយ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close