ស្លាប់​២​នាក់ និង​របួស​៧​នាក់ ករណី​ក្រឡាប់​រថយន្ត​ធំ នៅ​ស្រុក​កែវ​សីមា​

​ខេត្តមណ្ឌលគិរី​៖ យ៉ាងហោច​ណា​សើ​មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ និង​៧​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ធំ នៅ​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៧៦A ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រៃ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​នោះ ឈ្មោះ ឃួន សុផាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ឈ្មោះ ជឿន ហុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទាំង​២​នាក់ រស់នៅ​ភូមិ ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី​លើ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​។

ចំណែក​អ្នករងរបួស ១.​ឈ្មោះ កន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ​, ២.​ឈ្មោះ គយ ធឺ​ន ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ​, ៣.​ឈ្មោះ ធែ​ល គីម​លី ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ​, ៤.​ឈ្មោះ បូរ ណារិន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​), ៥.​ឈ្មោះ បូរ ផាន់​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​), ៦.​ឈ្មោះ ភូ​គ ធី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​), ទាំង​៦​នាក់​នេះ រស់នៅ ភូមិ​អ​ញ្ចែ​ង​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​៩.​ឈ្មោះ សៀង សុ ភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​) និង​៧. ជា​អ្នកបើកបរ បាន​រត់គិចខ្លួន​បាត់​ក្រោយពេល​កើតហេតុ​។ រីឯ​រថយន្ត​បង្ក ម៉ាក់​ហ៊ី​យ៉ុ​ន​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3A–1631​។

​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​អាម និង​ខ្លះ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​សុ​បញ្ញា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close