ស្លាប់​៥​នាក់ និង​របួស​២៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ម្សិលមិញ​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​២៤​នាក់​។​

​របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ កត្តា​យាន និង​ប្រជែង​គ្រោះថ្នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close