អភិបាលខេត្ត​ឧត្ដរមានជ័យ ចុះសួរសុខទុក្ខ​បងប្អូន​អាជីវករ នៅ​ផ្សារ​សំរោង

​ខេត្តឧត្ដរមានជ័យ​៖ ដើម្បី​ឲ្យ​ដឹង​ច្បាស់​អំពី​សុខទុក្ខ និង​ការប្រកប​របរ​រកស៊ី លក់ដូរ​ប្រចាំថ្ងៃ ក៏ដូចជា​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​បងប្អូន​អាជីវករ​យើង កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ក្រុមការងារ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ពិនិត្យមើល​ស្ថានភាព​លក់ដូរ​របស់​បង​ប្អូន​អាជីវករ នៅ​ផ្សារ​សំរោង ក្នុង​ក្រុង​សំរោង​។​

​ទាំង​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ទំនិញ​នៅ​ផ្សារ បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​។​

​សូមជម្រាបថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​អាជីវករ​ទាំងពីរ​ផ្សារ ដោយនៅ​រដូវវស្សា​ទឹក​លិច ឯកឧត្តម​អភិបាលខេត្ត បានអនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា និង​រៀបចំ​ប្រព័ន្ធ​លូ​នៅក្នុង​ផ្សា​ឡើងវិញ ដើម្បី​កែលំអរ​បរិយាកាស​នៃ​ការលក់ដូរ ដោយ​ផ្តល់នូវ​ផាសុខភាព ទាំង​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close