ហ្វីលីពីន រកឃើញករណីឆ្លងថ្មីជិត ៧ពាន់នាក់ ត្រឹម១ថ្ងៃប៉ុណ្ណោះ!
ហ្វីលីពីន៖ កាលពីថ្ងៃចន្ទ ម្សិលមិញ ប្រទេសហ្វីលីពីន មានការឆ្លងជំងឺកូវីដ១៩ ជិត៧ពាន់នាក់ ធ្វើឲ្យចំនួនអ្នកជំងឺកូវីដ១៩ កើនឡើងដល់១៣៦៦៣៨នាក់ហើយ។

ទីក្រុងម៉ានីល បាននាំមុខលើតំបន់ ឬខេត្តចំនួន ៥ ដែលមានចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដែលបានរាយការណ៍ កាលពីថ្ងៃច័ន្ទ ដោយមានចំនួន ៤១៦៣នាក់ បន្ទាប់មក គឺខេត្តឡាហ្គូណា ភាគខាងត្បូងនៃទីក្រុងម៉ានីល មានចំនួន៤០០នាក់។ ខេត្តរីហ្សាល់ មានចំនួន ៣៦៣នាក់, ខេត្តកាវីត ចំនួន ៣១២នាក់ និងខេត្តប៊ូឡាកាន មានចំនួន១៧៨នាក់។
យ៉ាងណាក្តី ក្រសួងសុខាភិបាលហ្វីលីពីន បានឲ្យដឹងថា ចំនួននៃការជាសះស្បើយបានកើនឡើងចំនួន ៦៨១៥៩នាក់បន្ថែមទៀត បន្ទាប់ពីអ្នកជំងឺចំនួន ៦៣៣នាក់បានជាពីជំងឺនេះ។ ចំនួនអ្នកស្លាប់ ក៏កើនឡើងដល់ ២២៩៣នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ២៤នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។