កម្ពុជា អនុម័តឲ្យរោងចក្រកាត់ដេរ១ទៀត បើកដំណើរការ ក្នុងទំហំទុនជាង ១០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចអនុម័តឲ្យគម្រោងបង្កើតរោងចក្រកាត់ដេរថ្មី ១ទៀត បើកដំណើរការ ក្នុងទំហំទុនវិនិយោគជាង ១០លានដុល្លារ។

យោងតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦៣កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។