ស្នងការនគរបាល​ខេត្ត​ចំនួន៤ នឹង​ត្រូវ​ដាក់​ឲ្យ​ចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ

យោង​តាម​ប្រភព​មួយ​បាន​ឲ្យដឹងថា ស្នងការនគរបាល​ខេត្ត​ចំនួន៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ នឹង​គ្រោង​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅពេល​ខាងមុខ ហើយ​ក៏​ត្រូវបានតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ។

ស្នងការនគរបាលខេត្តចំនួន ៤ គឺ ទី១.លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធីស្នងការនគរបាលខេត្តពោធិ៍សាត់,  ២.លោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង, ៣.លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ៤.លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close