Real Madrid ទទួលជ័យជម្នះលេីកដំបូងនៅទឹកដី Dortmund
Real Madrid បានរកឃើញជ័យជម្នះលើកដំបូងរបស់ខ្លួននៅទឹកដី Signal Iduna Park ក្រោយយកឈ្នះ Dortmund ៣-១ ក្នុងការប្រកួត UEFA Champions League វគ្គចែកពូលកាលពីយប់មិញ។
ខ្សែប្រយុទ្ធ Gareth Bale បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ខណៈដែលក្រុម Real ដែលជាម្ចាស់ជើងឯកកំពូលអឺរ៉ុប១២សម័យកាល បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១៨ នៅកីឡដ្ឋាន Signal Iduna Park ហើយខ្សែប្រយុទ្ធប៉ទុយហ្គាល់ Ronaldo បានជួយឲ្យ Real Madrid រកបានគ្រាប់បាល់ទី២ នៅដេីមតង់ទី២ ។
នៅនាទី៥៤ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Borussia Dortmund បានទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Gonzalo Castro ដើម្បីជួយឲ្យក្រុម Dortmund វាយបកបាន១គ្រាប់វិញ ប៉ុន្តែនាទី៧៩ Ronaldo បានស៊ុតបាល់ផុតដៃអ្នកចាំទីចូលទីយ៉ាងល្អ ដែលជាគ្រាប់ទីពីររបស់ខ្លួនសម្រាប់ក្រុម Real Madrid ដេីម្បីឈរលំដាប់ទីមួយក្នុងពូល H៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។