វៀតណាម បន្ត​មាន​ករណី​ស្លាប់ កើនឡើង​១៧​នាក់​ហើយ​!

​វៀតណាម​៖ នា​ព្រឹក​ថ្ងៃទី​១២ សីហា ២០២០​នេះ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​ពី​ករណី​ស្លាប់​មនុស្ស​ដោយសារតែ​ជម្ងឺ​កូ​វីដ​១៩ ម្នាក់ទៀត ធ្វើ​ឲ្យ​ករណី​ស្លាប់​ក្រោយ​ផ្ទុះ​ការចម្លង​ក្នុង​សហគមន៍​ជាថ្មី​នៅ​ប្រទេស​នេះ​កើន​ដល់​១៧​នាក់​ហើយ​។​

​គួរ​រម្លឹក​ដែរ​ថា មុន​ការផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី នៅ​ទីក្រុង​ដា​ណា​ង កាលពី​ថ្ងៃទី​២៥ កក្កដា វៀតណាម​ពុំទាន់​មាន​ករណី​ស្លាប់​ទេ ហើយ​ស្ថានភាព​រកឃើញ​ករណី​ថ្មី ក៏មាន​តិចតួច​ដែរ​។​ អ្នកស្លាប់​ទី​១៧ គឺជា​បុរស​វ័យ​៥៥​ឆ្នាំ ហើយ​ក្នុងចំណោម​អ្នកស្លាប់​ទាំង​១៧​នាក់​ដែល​សុទ្ធតែ​ឆ្លង​ពី​ក្រុង​ដា​ណា​ង មាន​វ័យ​ចាប់ពី​៣៣ ដល់​៨៦​ឆ្នាំ​។​

​តាំងពី​ថ្ងៃទី​២៥ កក្កដា​មក ចំនួន​អ្នក​ឆ្លង​ពី​ក្រុង​ដា​ណា​ង​បាន​កើន​ដល់​៤០៥​នាក់​ហើយ ក្នុង​ក្រុង​និង​ខេត្ត​ចំនួន​១៥ ក្នុងនោះ រួមមាន​ទាំង​ហាណូយ និង​ហូ​ជី​មី​ញ​ដែរ​។ រីឯ​ករណី​សរុប​កើន​ដល់​៨៦៣​នាក់ ក្រោយ​រកឃើញ​១៦​នាក់​ថ្មី​ទៀត កាលពី​ល្ងាចម្សិលមិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close