គិតត្រឹមព្រឹកនេះ! កម្ពស់ទឹកអាងទឹកតាម៉ុក បានស្រកចុះ ក្រោមកម្រិតប្រុងប្រយ័ត្ន

ខេត្តឧត្តរមានជ័យ៖ បើតាមក្រសួងធនធានទឹក និងឧត្តុនិយម បាបញ្ជាក់ថា នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក មានកម្ពស់ទឹក ក្នុងអាង ៣,៦៤ម៉ែត្រ ធៀបនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ទឹកបានស្រកចុះ ០,១៧ម៉ែត្រ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នន ៣,៨០ម៉ែត្រ និងកម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។