ទូទាំងពិភពលោក! កូវិដ១៩ សម្លាប់មនុស្សជាង ៧៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវិដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២០លាន៥០ម៉ឺន១ពាន់៧៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧៤ម៉ឺន៤ពាន់៥០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣លាន៤២ម៉ឺន៤ពាន់១៦៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។

នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវិដ១៩ ច្រើនជាងគេ៖ ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥លាន៣០ម៉ឺន៤ពាន់៣៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៦ម៉ឺន៧ពាន់៥៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៧៥ម៉ឺន៥ពាន់៨៧នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន១១ម៉ឺន២ពាន់៣៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៣ពាន់៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២៤ម៉ឺន៣ពាន់១២៤នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣២ម៉ឺន៨ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៦ពាន់១៨៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៣ម៉ឺន៨ពាន់១០១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។