បាក់ដងសន្ទួចនៅការដ្ឋានសំណង់មួយ​ក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់

(បន្ទាយមានជ័យ)៖ យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹងថា យ៉ាងហោចណាស់មាន​មនុស្សចំនួន៥នាក់បានស្លាប់ នៅ​ក្នុងហេតុការណ៍បាក់ដងស្ទូចនៅការដ្ឋានសំណង់មួយកន្លែងក្នុងក្រុងប៉ោយប៉ែត នាវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ មានមនុស្ស២នាក់ទៀតបានរងរបួស ហើយ​បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close