នាំគ្នារើសគប់គ្រាប់លេង ផ្ទុះរងបួសមនុស្ស ៤នាក់ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ កាលពីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានករណីក្មេងៗចំនួន ៤នាក់ បានយកគ្រាប់មិនស្គាល់ឈ្មោះ គប់លេងជាច្រើនលើក បណ្តាលអោយផ្ទុះរបួសធ្ងន់ស្រាល នៅចំណុចតង់ខៀវ ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះទាំង៤នាក់ មានឈ្មោះ សយ តុលា ភេទប្រុស អាយុ១៥ឆ្នាំ (របួសធ្ងន់), ឈ្មោះ សយ កុម្ភះ ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់), ឈ្មោះ កួយ តាំងយូរ ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់) និងឈ្មោះ សយ ស៊ីណាត ភេទប្រុស ១០ឆ្នាំ (របួសស្រាល)។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីសង្គ្រោះជាបន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។