ទូទាំង​ពិភពលោក​! ចំនួន​អ្នកស្លាប់​ជាង ៧៥​ម៉ឺន​នាក់ ដោយសារ​កូ​វីដ​១៩

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២០​លាន​៧៩​ម៉ឺន​៤​ពាន់​៨៣១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៧៥​ម៉ឺន​២​ពាន់​៣៧២​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១៣​លាន​៦៩​ម៉ឺន​៥​ពាន់​៣៨៨​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​។

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖ ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥​លាន​៣៦​ម៉ឺន​៣០២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៦​ម៉ឺន​៩​ពាន់​១៣១​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៨១​ម៉ឺន​២​ពាន់​៦០៣​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​១៧​ម៉ឺន​៤៧៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១០​ម៉ឺន​៤​ពាន់​២៦៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៣០​ម៉ឺន​៩​ពាន់​៤៧៧​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៣៩​ម៉ឺន​៥​ពាន់​៤៧១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​៧​ពាន់​១៣៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៦៩​ម៉ឺន​៥​ពាន់​៨៦០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close