រថយន្ត​ដឹក​ដី បុក​ម៉ូតូ​ពេញទំហឹង ជ្រុល​ជល់​ផ្ទះ​ពលរដ្ឋ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត​ដឹក​ដី បុក​គ្នា​ជាមួយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់ ស្លាប់​នៅនឹងកន្លែង និង​របួសធ្ងន់​ម្នាក់ កាលពី​ម៉ោងជាង​៦​ល្ងាច ថ្ងៃ​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ជិត​សាលា​ដុន​បូ​ស្កូ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កណី​នេះ​បង្កឡើង​រថយន្ត​ប្រភេទ​បែន​ដឹក​ដី ១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ចាម 3A-5931 បើក​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ បាន​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក HONDA BEAT ពណ៌​ខៀវ ពាក់​ផ្លាកលេខ កំពង​ចាម​1U-6915 ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​។ ហើយ​រថយន្ត បាន​ជ្រុល​ចង្កូត​ទៅបុក​ទុ​យូ​ទឹក និង​បង្គោល​ភ្លើងអគ្គិសនី​១​ដើម និង​ប៉ះ​សំយាបផ្ទះ​ពលរដ្ឋ ខូចខាត​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រថយន្ត គៀប​ជាប់​រងរបួស​ធ្ងន់​។

​អ្នកបើកបរ​ឈ្មោះ ហេង វុត្ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រីឯ​ជនរងគ្រោះ​ដែល​ស្លាប់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​វាស់វែង និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ រីឯ​សព​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close