ឃាត់ខ្លួនមនុស្ស ៦៤នាក់ ករណីបង្ក្រាបគ្រឿងញៀន ម្សិលមិញ

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ក្នុងនោះ ករណីប្រើប្រាស់៣៣ករណី និងជួញដូរ២០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,៤៣៨ករណី ឃាត់មនុស្ស៦,៦៤៣នាក់ (ស្រី៨២៥នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។