ស្លាប់បុរសម្នាក់ ខណៈបើកម៉ូតូបុកបង្កាន់ដៃស្ពាន ជ្រុលធ្លាក់ទឹកព្រែក ស្រុកវ៉ារិន ខេត្តសៀមរាប

ខេត្តសៀមរាប៖ បុរសម្នាក់ បានបើកម៉ូតូ បុកជាមួយបង្កាន់ស្ពានជ្រុលធ្លាក់ចូលទឹកព្រែកទាំងម៉ូតូ ទាំងមនុស្ស បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្ពានខាងកើតការាសសាំងលីគឹមសេង ក្នុងភូមិកញ្ចាន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឡុក ក្រួច ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បានបើកម៉ូតូ១គ្រឿង ម៉ាកHONGDA ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1U-7357 ក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើក៏រេចង្កូតបុកបង្កាន់ដៃស្ពាន ធ្លាក់ទាំងមនុស្ស និងម៉ូតូចូលក្នុងទឹកព្រែក បណ្តាលអោយស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។