ចាប់ខ្លួន​ស្ត្រី​ម្នាក់ ដកហូត​គ្រឿងញៀន​ជិត ១០​កញ្ចប់ ក្រុង​សៀមរាប​

​ខេត្តសៀមរាប​៖ សមត្ថកិច្ច​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​ជនសង្ស័យ​ឈ្មោះ តាំង ជែ​នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ចំណែក​វត្ថុតាង​ដកហូត​បាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៩​កញ្ចប់ សំភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​ការិយាល័យ​ជំនាញ​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close