ផ្អាកស្ថានីយលក់ប្រេង ២កន្លែង ក្រោយរកឃើញមានលាយទឹក នៅសង្កាត់ស្នោរ

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលសង្ស័យថា មានលាយទឹក ក្នុងប្រេង ស្ថិតនៅភូមិផ្ទាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បានរកឃើញ ប្រេងសាំងស៊ុបព័រ និង ម៉ាស៊ូត មានសារធាតុទឹក ដោយសារការជ្រាបគំរបវ៉ានទុយោបូមប្រេង ក្នុងពោងស្តុកប្រេងក្រោមដី។
ជាមួយគ្នា មន្ត្រីជំនាញ បានឲ្យម្ចាស់ស្ថានីយ៍ផ្អាកការលក់ប្រេងទាំង២ ប្រភេទខាងលើ ជាបណ្តោះអាសន្ន រងចាំការជួសជុល និងកែតម្រូវឲ្យបានត្រឹមត្រូវឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។