យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាង ២០០​គ្រាប់ ត្រូវ​ពលរដ្ឋ​រកឃើញ​ក្នុងផ្ទះ​អ្នកលក់​អេតចាយ

​ខេត្តក្រចេះ​៖ អាជ្ញាធរ​មីន កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ បាន​ឲ្យ​ដឹងថា យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាង ២១២​គ្រាប់ ត្រូវ​ពលរដ្ឋ​រកឃើញ​ក្នុង​បរិវេណ​ផ្ទះ​អ្នកលក់​អេតចាយ ក្នុងភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

​ករណីនេះ ក្រុម​កម្ទេច​គ្រាប់​(EOD) នៃ​អង្គការ​ដោះមីន​កម្ពុជា​(CSHD) ក្រោយ​ទទួល​សំណើ​ពី​ប្រជាពលរដ្ឋ បាន​ចុះ​ពិនិត្យ និង​បាន​រាយការណ៍​ទៅ​អង្គការ​ដោះមីន​កម្ពុជា ដើម្បី​យក​វា​ទៅ​បំផ្លាញចោល​។​

​ជាមួយគ្នា អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​យក​គ្រាប់​ទាំង​នោះមក​កែច្នៃ​ធ្វើជា​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​នៅពេល​ឃើញ​គ្រាប់​ទាំងនោះ សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close