៧ខែ ឆ្នាំនេះ កម្ពុជា នាំចេញស្រូវជាង ១លានតោន ទៅវៀតណាម

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ខែ ១០ថ្ងៃ ឆ្នាំ២០២០នេះ មានចំនួន ១,១៦លានតោន តាមបណ្តាច្រកខេត្តជាប់ព្រំដែនវៀតណាមចំនួន៥ គឺខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងស្វាយរៀង។

របាយការណ៍ដដែលនេះ បង្ហាញទៀតថា នៅក្នុងខែសីហានេះ គ្រាន់តែការនាំស្រូវចេញតាមច្រកក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានចំនួនសរុប ៥៩៧៧តោន/ថ្ងៃ ក្នុងនេះការនាំស្រូវចេញតាមច្រកបន្ទាយចក្រីស្រុកព្រះស្តេច មានចំនួន ៥៧៩៨តោន និងតាមច្រកកោះសំពៅមានចំនួន ១៧៩តោន។
រីឯតម្លៃស្រូវនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ទទួលបានល្អប្រសើរ គឺស្រូវ OM៥៤៥១ មានតម្លៃ ៩៣០ រៀល/គ.ក្រ និងស្រូវអីអ៊ែ៥០៤ មានតម្លៃ ១០៣០រៀល/គ.ក្រ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅលើបណ្តាញសង្គម Facebook របស់ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។