គិត​ត្រឹម​​ព្រឹក​នេះ​! កូ​វីដ​១៩ សម្លាប់​មនុស្ស​ជាង ៧៥​ម៉ឺន​នាក់

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២១​លាន​៧​ម៉ឺន​៧​ពាន់​៥៤៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៧៥​ម៉ឺន​៣​ពាន់​៣៩០​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១៣​លាន​៩១​ម៉ឺន​៣៥៦​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖ ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥​លាន​៤១​ម៉ឺន​៥​ពាន់​៦៦៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៧​ម៉ឺន​៤១៥​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៨៤​ម៉ឺន​៣​ពាន់​២០៤​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​២២​ម៉ឺន​៩​ពាន់​៦២១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១០​ម៉ឺន​៥​ពាន់​៥៦៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៣៥​ម៉ឺន​៦​ពាន់​៦៤០​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៤៥​ម៉ឺន​៩​ពាន់​៦១៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​៨​ពាន់​១៤៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៧៥​ម៉ឺន​៦៣៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close