ពិធីសំណេះសំណាលមន្ត្រីរាជការ ប្រជាការពារ និងបុគ្គលិកអនាម័យក្រុង និងពិធីពិសាអាហារសាមគ្គីរួមគ្នានៅសាលាក្រុងព្រះសីហនុ

ព្រះសីហនុ៖ កាលពីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលក្រុង កម្លាំងប្រជាការពារ និងបុគ្គលិកសម្អាតអនាម័យក្រុងព្រះសីហនុ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ សាមឿន ប្រធានក្រុមប្រឹក្សាក្រុង និងលោក អុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុង និងភរិយា និងបានការអញ្ជេីញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង លោក-លោកស្រីអភិបាលរងក្រុង គណៈនាយករដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីការិយាល័យ-អង្គភាពសាលាក្រុង កម្លាំងប្រដាប់អាវុធ ប្រជាការពារ និងបុគ្គលិកអនាម័យក្រុង។
ស្ថិតក្នុងពិធីសំណេះសំណាលដ៏រីករាយនេះ លោកប្រធានក្រមប្រឹក្សា និងលោកអភិបាលក្រុង មានមតិសួរសុខទុក្ខមន្ត្រីរាជការទាំងអស់ លេីកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញការងារ និងមតិផ្តាំផ្ញេីក្នុងឱកាសថ្ងៃសម្រាករយៈខ្លីខាងមុខ ព្រមជាមួយនូវថវិកាឧបត្ថម្ភមួួយចំនួនជូនដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាការពារ និងបុគ្គលិកអនាម័យក្រុងផងដែរ។
បន្ទាប់បញ្ចប់ពិធីសំណេះសំណាលនេះរួច មន្ត្រីរាជការទាំងអស់ បានអញ្ជេីញជួបជុំពិសាអាហារសាមគ្គី ចូលរួមរីករាយរាំលេងកម្សាន្ត ដែលរៀបចំនៅក្នុងបរិវេណសាលាក្រុងព្រះសីហនុ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។