១​ថ្ងៃ​ម្សិលមិញ​! ឃាត់ខ្លួន ៨១​នាក់ ករណី​បង្ក្រាប​គ្រឿងញៀន

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៨១​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន ៣៥​ករណី នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​១៣ ខែសីហា​នេះ​។​

​បើតាម​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៨១​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ៥២​នាក់ និង​ប្រើប្រាស់ ២៩​នាក់​។​

​ចំណែក​វត្ថុតាង ចាប់បាន រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ១៤៤,១៨​ក្រាម និង​៦១​កញ្ចប់​តូច និង​អ៊ិ​ច​ស្តា​ស៊ី​ចំនួន ០,៧២​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close