ឃាត់ខ្លួន៣នាក់ ដកហូតគ្រឿងញៀន ៣២កញ្ចប់ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន កាលពីរសៀល ថ្ងៃទី១៣ សីហា ម្សិលមិញ នៅចំណុចភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៣នាក់នោះ ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង, ឈ្មោះ វិបុល កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងឈើ និងឈ្មោះ គីម ផាណុច ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកវត្ថុតាង ដកហូតបាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ៣២កញ្ចប់តូច, ជញ្ជីង១គ្រឿង, និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។