វៀតណាម! ស្លាប់កើនឡើង ២១នាក់ ខណៈមានអ្នកឆ្លងថ្មី ២៨នាក់ទៀត

វៀតណាម៖ វៀតណាម បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចំនួន២៨នាក់បន្ថែមទៀត ពោលគឺព្រឹកថ្ងៃទី១៤ សីហានេះ មាន៦នាក់ ខណៈកាលពីល្ងាចមិញ មាន២២នាក់ថ្មី។ រីឯចំនួនអ្នកស្លាប់ គិតត្រឹមថ្ងៃសុក្រ ទី១៤ សីហានេះ កើនដល់២១នាក់ហើយ ក្រោយរកឃើញស្លាប់៣នាក់ទៀត។ អ្នកស្លាប់ទាំង២១នាក់សុទ្ធតែឆ្លងពីក្រុងដាណាង ចាប់តាំងពីថ្ងៃទី៣១ កក្កដាមក ហើយអ្នកស្លាប់មានវ័យចាប់ពី៣៣ ដល់ ៨៦ឆ្នាំ។

ព្រឹកមិញនេះ វៀតណាមបានប្រកាសពីការឆ្លងថ្មី ចំនួន៦នាក់ ក្នុងនោះ មានបីនាក់នៅខេត្ត Hai Duong និងខេត្ត Thai Binh ព្រមទាំងខេត្ត Quang Nam ជាប់នឹងក្រុងដាណាង ជាក្រុងផ្ទុះការចម្លងក្នុងសហគមន៍ជាថ្មី នៅវៀតណាម តាំងពីថ្ងៃទី ២៥ កក្កដា។
វៀតណាមមានករណីកូវីដ១៩ សរុបចំនួន៩១១នាក់ហើយ ខណៈដែលអ្នកជំងឺ៤៦៥កំពុងសម្រាកព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។