បង្ក្រាប​ដំណាំ​កញ្ឆា ៧​ទីតាំង នៅ​ស្រុក​គិរីវង់ សមត្ថកិច្ច​កាប់​ដុតបំផ្លាញ​ចោល​ភ្លាមៗ​

​ខេត្តតាកែវ​៖ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខេត្ត​ចម្រុះ​ខេត្តតាកែវ ចុះបង្ក្រាប​ការដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ ចំនួន ៧​ទីតាំង នៅ​ចំនុច​លើ​ភ្នំ​គុហា​ចិន ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​ករណីនេះ កម្លាំង​នគរបាល​ចម្រុះ បាន​បង្ក្រាប និង​កាប់​កម្ទេច​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ចំនួន ៧​ទីតាំង លើ​ផ្ទៃដី​ដាំ​ដុះ​សរុប ៤១២ ម៉ែត្រការ៉េ បំផ្លាញ​អាង​ស្តុ​ប​ទឹក​ចំនួន​៧​ផងដែរ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ខាងលើ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close