កូ​វីដ​១៩ មាន​អ្នកជា​សះស្បើយ ២​នាក់​ទៀត តែ​មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ បានចេញ​សេចក្ដីប្រកាស ស្តីពី​ករណី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ជាសះស្បើយ​ចំនួន ២​នាក់ និង​មិនមាន​ករណី​វិមាន​វីរុស​កូ​រីដ​-១៩​ថ្មី​ឡើយ​។​

​ក្រសួង បាន​បញ្ជាក់ថា អ្នកជា​សះស្បើយ​ទាំង ២​នាក់ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់ស្ត​ង់ អាយុ​៤២​ឆ្នាំ ដែល​ធ្វើដំណើរ​ពី​ប្រទេស​កា​ហ្សា​ក់ស្ត​ង់​។ ទាំង​២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​សរុប ២៧៣​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២១៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន​២៥៣​នាក់ (​ស្រី​៥៣​នាក់ និង​បុរស​២០០​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប​២០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close