ខេត្តកោះកុង ទទួលភ្ញៀវ​ទេស​ចរម​ក​លេង​កម្សាន្ត​ជាង ១​ម៉ឺន​នាក់ ត្រឹម​រយៈពេល​២​ថ្ងៃ​

​កោះកុង​៖ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ត្រឹម​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៨ សីហា ខេត្តកោះកុង ទទួលភ្ញៀវ​ទេស​ចរម​ក​លេង​កម្សាន្ត​ចំនួន ១១,១២៩​នាក់ ក្នុងនោះ មាន​ជនបរទេស​១២៩​នាក់​។​

​លោក បាន​បន្តថា សម្រាប់​ការរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ក្រោម​កិច្ច​តាមដាន​ការពារ​របស់​កម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​ប្រចាំ​នៅតាម​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​។​

​ចំណែក​ការទប់ស្កាត់​ជំងឺ​កូ​វីដ មាន​ស្តង់​របស់​ក្រុមគ្រូពេទ្យ​សង្គ្រោះ​បឋម សម្រាប់​វាស់​កម្តៅ បាញ់​អាល់កុល​លាងដៃ​ជូន​ភ្ញៀវទេសចរ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​។​

​ជាមួយគ្នា លោក​ប្រធាន​មន្ទីរ ក៏​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​កន្លែង​ស្នាក់នៅ ដែល​មិនអាច​បំពេញ​តាម​តម្រូវ​ការចង់បាន​គ្រប់គ្រាន់​ពេញលេញ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close