ក្រសួងបរិស្ថាន អំពាវនាវ​បងប្អូន​ចូលរួម​ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ​!

​ក្រសួងបរិស្ថាន សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ជាពិសេសតំបន់ឆ្នេរសមុទ្រ ត្រូវ​ចូលរួម​ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រមណីយដ្ឋាន​ស្អាត បរិស្ថាន​ល្អ​។​

​ក្នុងន័យនេះ ក្រសួង បញ្ជាក់ថា ទេសភាព​ឆ្នេរសមុទ្រ​ស្អាត​ណាស់ ប៉ុន្តែ​សំរាម​ទាំងនេះ​បានធ្វើឱ្យ​ទេសភាព​ទាំងនេះ​ប្រែជា​អាក្រក់​! តើ​យើង​អាច​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​យើង​ឱ្យ​ស្រស់ស្អាត​ជា​រៀងរហូត​ទេ​? បងប្អូន​ត្រូវ​វេច​ខ្ចប់​សំរាម​និង​ទុកដាក់​ក្នុង​ធុងសំរាម​នៅក្បែរនោះ មិនគួរណា​បោះចោល​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​!

​បងប្អូន​ដើរ​កម្សាន្ត​ចង់បាន​ទេសភាព​ស្អាត ចុះបើ​បងប្អូន​មួយចំនួន​តូច​មិន​ចូលរួម​ថែរក្សា ហើយ​បន្សល់ទុក​សំរាម​របស់ខ្លួន​ពាសវាល​ពាសកាល​ដូច្នេះ តើ​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេងទៀត​នឹង​មក​ទស្សនា​ទីនេះ​ទៀត​ទេ​?

​សូម​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​! ទោះបី​បងប្អូន​អញ្ជើញ​ដល់ទី​ណាក៏ដោយ សូម​ចាត់ទុក​ទី​កនក​លែង​នោះ​ជា​ផ្ទះ​របស់​យើង ចូលរួម​សម្អាត​បរិស្ថាន​យើង​! ជាមួយគ្នានេះ ក្រសួងបរិស្ថាន​ក៏​ស​ញ​ម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​បរិស្ថាន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close