ជំងឺ​តេ​តា​នុស ធ្វើ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់ ប្រកាច់​ដួល​ស្លាប់ នៅមុខ​បន្ទប់ទឹក

ខេត្តកោះកុង​៖ កាលពី​វេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ ស្ត្រី​ម្នាក់ មាន​ផ្ទៃពោះ​៧​ខែ ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់ នៅមុខ​បន្ទប់ទឹក នៅ​ចំនុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​រងគ្រោះ​ឈ្មោះ ធិ​ន លីកា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ផ្ទៃពោះ​៧​ខែ​ជាង​។​

​ករណីនេះ សមត្ថកិច្ច​បញ្ជាក់ថា សភាព​សព​ដេក​ផ្កាប់មុខ ទៅលើ​ទ្វារ​បន្ទប់ទឹក ធ្វើ​ឱ្យដាច់​អណ្ដាត និង​មាន​ស្នាម​ត្រ​ង់ក សន្និដ្ឋានថា ជនរងគ្រោះ​គឺ​ជំងឺ​ប្រចាំកាយ​រើ​ឡើង (​ជំងឺ​តេ​តា​នុស ប្រកាច់​ញឹកញាប់​)​។​

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close