បើករថយន្ត​លឿន​ពេក ជ្រុល​បុក​មនុស្ស​ស្លាប់​ម្នាក់ រួច​រត់​គេចខ្លួនបាត់​

​ខេត្តសៀមរាប​៖ បុរស​ម្នាក់ ខណៈ​កំពុង​ជិះ​តាមផ្លូវ ក៏ត្រូវ​រថយន្ត​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង កាលពី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៦ ក្នុងភូមិ​ព្រុំ​កុ​ដ្ឋ​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង ម៉ាក​VIGO ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2P-2133 បើក​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ទៅបុក​យ៉ាង​ពេញទំហឹង​នឹង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពាក់​ផ្លាកលេខ សៀមរាប​1AF-2209 បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ដួល​បោក​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ មាស ប៉ោះ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​បល្ល័ង្ក ស្រុក​ប្រាស​សទបា​គង ខេត្តសៀមរាប ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ជនរងគ្រោះ​អោយទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុតាង យកទៅ​រក្សាទុក ដើម្បី​ស្រាវជ្រាវ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close