៥​ថ្ងៃ​! ខេត្តសៀមរាប ទទួលបាន​ទេសចរ​ជាង ១៨​ម៉ឺន​នាក់​

​សៀមរាប​៖ តាម​របាយការណ៍​រប​ស់លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦-២០ ខែសីហា ឆ្នាំ​២០២០ ខេត្តសៀមរាប​ទទួលបាន​ទេសចរ ១៨១,៨៦៨​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិប្រមាណ ១៨​មុ​ឺ​ន​នាក់ និង​ទេសចរ​បរទេស ១,៨៦៨​នាក់​។​

​ជាមួយគ្នា​នោះ​ផងដែរ ខេត្តសៀមរាប បានរៀបចំ​ព្រឹ​ត្ត​ការណ៍ និង​កម្មវិធី​ប្លែកៗ​ជាច្រើន ដែលមាន​ឈ្មោះថា “​សម្រាក​សៀមរាប​” ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​មក​ទស្សនា​កម្សាន្ត​នាឱកាស​ថ្ងៃ​ឈប់សម្រាក​រយៈពេល​វែង​។ សម្រាក​សៀមរាប មានកម្ម​វិធី​កំសាន្ត​ជាច្រើន រួមមាន​៖
១.​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ​
២.​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២
៣.​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​
៤.​ផ្សារ​ទឹក​
៥.​ផាប់​ស្ទ្រី​ត​
៦.​កម្មវិធី​ជិះ​កង់​
៧.​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​
៨.​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន​
៩.​ផ្ទាំងទស្សនីយភាព​សិល្បៈ​

​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រដ្ឋបាល​ខេត្តសៀមរាប​បានគិត​គូរ និង​ទទូច​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភ្ញៀវទេសចរ ចូលរួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដូចខាងក្រោម​៖
១.​កុំ​ភ្លេច​ត្រៀម​យក​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​
២.​កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ (​បានដាក់​សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​)
៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close