ថ្ងៃទី៤ ម្សិលមិញ! នាឱកាសឈប់សម្រាក កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់

ក្នុងថ្ងៃទី៤ នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេស មានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទី៣ កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទី២ គឺកើនឡើង ២០.៦៨% បើធៀបនឹងថ្ងៃទី១ កើនឡើង ៤៣.៣១%។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤,៣៩១នាក់នេះ មានភ្ញៀវជាតិចំនួន ៣៣១,៨៣៦នាក់ និងភ្ញៀវអន្តរជាតិចំនួន ២,៥៥៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាប៖ ៤៥,៣០១នាក់
* ខេត្តកែប៖ ៣៧,៦៧២នាក់
* ខេត្តកំពត៖ ៣៥,៣០១នាក់
* ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់
* ខេត្តព្រះសីហនុ៖ ២៧,០២០នាក់
* ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់
* ខេត្តកោះកុង៖ ១៣,៤១១នាក់
* ខេត្តកណ្តាល៖ ១២,៥៥១នាក់
* ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់
* ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់
* ខេត្តរតនគិរី៖ ១០,២២៨នាក់។
សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។