“​សម្រាក​សៀមរាប​” សូម​កោតសរសើរ​ចំពោះ​បងប្អូន​ភ្ញៀវទេសចរ ដែល​ចូលរួម​ថែរក្សា អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ​

​សៀមរាប​៖ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ គឺជា​ថ្ងៃទី​៤ នៃ​កម្មវិធី​សម្រាក​សៀមរាប មាន​បងប្អូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន មកលេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ទន្ទឹមនឹង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​នេះ​ផងដែរ ក៏មាន​សេវា​ផ្គត់ផ្គង់​ម្ហូបអាហារ នំចំណី​ហូបចុក​ជាច្រើន ដែល​ត្រូវការ​ប្រើប្រាស់​ក្រដាស​ខ្ចប់ ប្រអប់ ថង់​ប្លា​ស្ទិ​ក តែ​ទោះជា​យ៉ាងណា​បងប្អូន ភ្ញៀវទេសចរ និង​ក្រុមការងារ​រៀបចំ​កម្មវិធី​បាន​ទុកដាក់ កាក សំណល់ សំរាម ក្នុង​ធុង​យ៉ាង​មាន​របៀបរៀបរយ ដើម្បី​ថែរក្សា​អនាម័យ​ល្អ បរិស្ថាន​រស់នៅ​ស្អាត រក្សាបាន​នូវ​តម្លៃសង្គម វប្បធម៌ អរិយធម៌​ដ៏​ល្អ​ផូរផង់​ត្រចះត្រចង់​របស់​បុព្វបុរស​ខ្មែរ​យើង​។ បរិស្ថាន​ល្អ រស់នៅ​ល្អ សុខភាព​ល្អ បង្ហាញ​ពី​សេចក្តីថ្លៃថ្នូរ ការអប់រំ​របស់​ប្រជាជន​នៃ​សង្គមជាតិ​មួយ​។​

​ដូចនេះ រដ្ឋបាលខេត្ត និង​គណៈកម្មការ​រៀប​ចំ​កម្មវិធី សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការសហការ និង​ចូលរួម​ពី​បងប្អូន​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុងការ​ថែរក្សា អនាម័យ​បរិស្ថាន​របស់​យើង និង​សូម​ជូនពរ​ឲ្យ​ដំណើរ​កំសាន្តរ​បស់បង​ប្អូន​ប្រកបដោយ​ភាព​រីករាយ និង​មាន​សុវត្ថិភាព​គ្រប់​ទីកន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close