សិស្ស​ជាង ៥០០​នាក់ បាតុកម្ម​ឲ្យ​រដ្ឋមន្ត្រី​អប់រំ និង​នាយករដ្ឋមន្ត្រី​ថៃ លាឈប់​ពី​តំណែង​

​ថៃ​៖ សិ​ស្សា​សាលា​ប្រមាណ​៥០០​នាក់ មកពី​សាលារៀន​ចម្រុះ​ក្នុង​ក្រុង​បាងកក កាលពី​ទី​១៩ សីហា បានធ្វើ​បាតុកម្ម នៅ​ខាងក្រៅ​ក្រសួង​អប់រំ ទាមទារ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។​ ​សិស្ស​ម្នាក់​បាន​និយាយថា «​គ្មាន​នរណាម្នាក់​សប្បាយ​ស្ថិតក្រោម​របប​ផ្តាច់ការ​ទេ​»​។

​ក្រុមបាតុករ​ក្មេងៗ​ស្លៀកពាក់​ឯកសណ្ឋាន​សាលា ដោយមាន​ការចង​បូរ​ពណ៌​ស បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និង​រដ្ឋមន្ត្រី​អប់រំ Nataphol Teepsuwan ចុះ​ចេញពី​តំណែង ហើយ​ស្នើ​ដោយ​ទទូច​ឲ្យ​មានការ​ធ្វើកំណែទម្រង់​ពី​ថ្នាក់មូលដ្ឋាន ក្នុង​សាលារៀន​។​

​គួរ​បញ្ជាក់ដែរថា ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ថៃ ក្នុង​កិច្ច​គាំទ្រ​ឲ្យ​មាន​របប​ដឹកនាំ​ថ្មី​នោះ បានចាប់ផ្តើម​តាំងពី​ខែកក្កដា​មកម្ល៉េះ ដោយ​ផ្តើមចេញពី​ក្រុមយុវជន រាលដាល​ដល់​សកលវិទ្យា​ល័យ រហូតមកដល់​សាលារៀន​តែម្តង​៕​

Pro-democracy students raise a three-fingers, symbol of resistance salute during a protest rally in front of Education Ministry in Bangkok, Thailand, Wednesday, Aug. 19, 2020. Student protesters have stepped up pressure on the government with three core demands: holding new elections, amending the constitution and ending the intimidation of critics of the government. (AP Photo/Sakchai Lalit)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close