ទូទាំងពិភពលោក! អ្នកស្លាប់ដោយសារកូវីដ១៩ កើនជិត ៨០ម៉ឺននាក់

បរទេស៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២,៨៣០,៧៥៣នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៩៦,២៧៥នាក់ និងជាសះស្បើយឡើងវិញ ១៥,៤៩៧,៨០៤នាក់។

នេះជាបណ្តាប្រទេស ដែលមានអ្នកឆ្លង និងស្លាប់ ដោយសារកូវីដ១៩ ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥,៧៤៤,៦៨៨នាក់ ស្លាប់ចំនួន ១៧៧,៣៣៩នាក់ និងជាសះស្បើយចំនួន ៣,០៨៥,៨៧៩នាក់។
ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,៥០៥,០៩៧នាក់ ស្លាប់ចំនួន ១១២,៤២៣នាក់ និងជាសះស្បើយ ២,៦៥៣,៤០៧នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លង ២,៩០៤,៣២៩នាក់ ស្លាប់ ៥៤,៩៧៥នាក់ និងជាសះស្បើយ ២,១៥៧,៩៤១នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។