សមត្ថកិច្ច​ដកហូត​គ្រឿងញៀន ១១​កញ្ចប់ និង​ឃាត់ខ្លួន ៥​នាក់ នៅ​ក្រុង​កំពង់ចាម​

កំពង់ចាម​៖ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នគរបាល​ខេត្តកំពង់ចាម បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្រុង​កំពង់ចាម ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ មានឈ្មោះ ទ្រី ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ឈ្មោះ ឈាង ប៊ុន​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ឈ្មោះ ស្រី សា​រ៉ា​យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ឈ្មោះ​យ៉េន គឹម​ហួច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ណន ដា​រ៉េត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទាំង​៥​នាក់ រស់នៅ​ក្រុង​កំពង់ចាម​។​ ចំណែក​វត្ថុតាង​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ១១​កញ្ចប់ ទូរស័ព្ទដៃ​ចំនួន ៦​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close