វៀតណាម ចំនួនអ្នកឆ្លងថ្មីកើនជាង ១ពាន់នាក់ ខណៈមានអ្នកស្លាប់ ២៥នាក់

វៀតណាម៖ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហាម្សិលមិញ ករណីឆ្លង COVID-19 នៅវៀតណាម ជាសរុបបានកើនលើស ១០០០ករណីហើយ បន្ទាប់ពីបានកត់ត្រាករណីថ្មីៗចំនួន ១៤នាក់បន្ថែមទៀត។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា តួលេខសរុបនៃករណីឆ្លង COVID-19 នៅទូទាំងប្រទេស នាពេលបច្ចុប្បន្នមានចំនួន ១,០០៧ករណី ក្នុងនោះស្លាប់ ២៥នាក់ និងជាសះស្បើយ ៥៤២នាក់ ខណៈមនុស្សចំនួន ៨៦,៦៤៤នាក់ទៀត កំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ ដែលភាគច្រើននៅតាមផ្ទះរបស់ពួកគេ។
ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ជាងពាក់កណ្តាលនៃករណីឆ្លងសរុបទាំងអស់ គឺមានជាប់ទាក់ទងនឹងការផ្ទុះក្នុងសហគមន៍ជាថ្មី នៅទីក្រុងដាណាង ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅនេះ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។