កូវីដ១៩! នៅទូទាំងពិភពលោក មានចំនួនអ្នកស្លាប់កើនជាង ៨១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២៣លាន៥៧ម៉ឺន៧ពាន់៦០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន ៨១ម៉ឺន២ពាន់១៨១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន ១៦លាន៧ម៉ឺន៥ពាន់២៨៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
ខាងក្រោមនេះ ជាបណ្តាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ៥លាន៨៧ម៉ឺន៤ពាន់១០៦នាក់ ស្លាប់ចំនួន ១៨ម៉ឺន៦០៤នាក់ និងជាសះស្បើយចំនួន ៣លាន១៦ម៉ឺន៧ពាន់២៣នាក់។ ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លងចំនួន ៣លាន៦០ម៉ឺន៥ពាន់៧៨៣នាក់ ស្លាប់ចំនួន ១១ម៉ឺន៤ពាន់៧៧២នាក់ និងជាសះស្បើយ ២លាន៧០ម៉ឺន៩ពាន់៦៣៨នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ៣លាន១០ម៉ឺន៥ពាន់១៨៥នាក់ ស្លាប់៥ម៉ឹន៧ពាន់៦៩២នាក់ និងជាសះស្បើយ ២លាន៣៣ម៉ឺន៦ពាន់៧៩៦នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។