១ថ្ងៃ! ១៧នាក់ ត្រូវឃាត់ខ្លួន ដោយសារគ្រឿងញៀន

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ក្នុងនោះករណីប្រើប្រាស់ ៧ករណី និងករណីជួញដូរ ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ ១៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ២៣ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៨៣៣ករណី ឃាត់មនុស្ស ១៣,៦៦៩នាក់ (ស្រី ៨៥៦នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។