ក្រ​ទ្បា​ប់​រថយន្ត ស្លាប់​២​នាក់ របួស​៥​នាក់ នៅ​ខេត្តព្រះវិហារ

​ខេត្តព្រះវិហារ​៖ យ៉ាងហោចណាស់​មនុស្ស ២​នាក់ បាន​ស្លាប់​នៅ​កន្លែង និង​៥​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​១​គ្រឿង នៅ​ខេត្តព្រះវិហារ ខណៈ​នាំ​គ្រួសារ​ដើរលេង កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ រថយន្ត​ខាងលើ ម៉ាក​តូ​យ៉​តា ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2Z-7512 បាន​ដឹក​ក្រុមគ្រួសារ ធ្វើដំណើរ​ចេញពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ស្រុក​គូលែន លុះដល់​កន្លែងកើតហេតុ តៃកុង​រថយន្ត បាន​បន្ថែម​ល្បឿន​ឡើង​វ៉ា​ជែង​រថយន្ត​១​គ្រឿង តែ​អកុសល​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។​

​អ្នកបើករថយន្ត​ឈ្មោះ ម៉ៅ ណា​ល់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​បរិបូរណ៍ ឃុំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ​។ ចំណែក​អ្នកស្លាប់​ទាំង ២​នាក់ មានឈ្មោះ ស្រី និ​ច ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​ឈ្មោះ ណា​ល់ ផានិត ភេទ​ប្រុស អាយុ​១២​ឆ្នាំ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះជួយ​សង្គ្រោះ និង​បញ្ជូន​អ្នក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​។ រីឯ​សព ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close