រថយន្តបុក​ម៉ូតូ ស្លាប់​ម្នាក់​នៅនឹងកន្លែង រួច​បន្ថែម​ល្បៀ​ន​បើក​គេចខ្លួនបាត់​

ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់​យុវជន​ម្នាក់ ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាងហោច​ណា​ធម៌ នៅវេលា​ម៉ោងជាង ២​យប់​រំលង​អា​ធ្រា​ត ឈានចូល ថ្ងៃ​២៤ ខែសីហា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​អូ​ត្រេះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​សមត្ថកិច្ច បាន​ឲ​យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សុខ ភារ​ម្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ បើតាម​សាច់ញាតិ​ជនរងគ្រោះ និយាយថា ជនរងគ្រោះ ត្រូវ​រថយន្តបុក​ពេល​កំពុង​ជិះ​ម៉ូតូ ហើយ​ភ្លាមៗ រថយន្ត​ក៏បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​ស្រមោល​តែម្តង​។
​
ករណីនេះ សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​។ រីឯសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close