វៀតណាម បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ខណៈ​មាន​ចំនួន​អ្នកស្លាប់​កើនឡើង ២៧​នាក់​

​វៀតណាម​៖ ស្ត្រី​អាយុ​៧៣​ឆ្នាំ​ម្នាក់​ទៀតហើយ នៅ​វៀតណាម បាន​ស្លាប់​នៅ​ក្រុង​ដា​ណា​ង ជាហេតុ​នាំ​ឲ្យ​នាង​បាន​ក្លាយជា​មនុស្ស​ទី​២៧ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

​ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​និយាយ​នៅ​រសៀល​ថ្ងៃអាទិត្យ​ថា នាង​បាន​ស្លាប់ ដោយសារ​ជំងឺ​រលាក​សួត ដែល​បណ្តាលមកពី Covid-19 ហើយ​នាង​មាន​ប្រវត្តិ​ខ្សោយ​តំរងនោម​ដំណាក់កាល​ចុងក្រោយ​, សម្ពាធ​ឈាម​ខ្ពស់​, និង​ខ្សោយបេះដូង​។​

​ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១,០១៦​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ស​រុ​ចំនួន ៥៦៣​នាក់ និង​មាន​អ្នកស្លាប់​ចំនួន ២៧​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​វៀតណាម មាន​វ័យ​ចាប់ពី​ថ្ងៃទី​៣៣ ដល់ ៩៣​ឆ្នាំ​។ ក្នុងចំណោម​អ្នកជំងឺ​សរុប​១០១៦​នាក់ មាន​៥៦៦​នាក់​បានជា​សះស្បើយ​៕​

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close