បង្គារជិត ៤០គីឡូក្រាម មានចាក់បញ្ចូលចាហួយ រកឃើញក្នុងផ្សារក្តាម ខេត្តកែប

ខេត្តកែប៖ កាលពីចុងសប្តាហ៍នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅក្នុងផ្សារក្តាម ខេត្តកែប ដោយរកឃើញបង្គារជិត ៤០គីឡូក្រាម មានចាក់បញ្ចូលចាហួយ។
ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញ បានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើបង្គាចំនួន ២៣តូប។ ជាលទ្ធផល បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ៣៩ គីឡូក្រាម។
ជាមួយគ្នា មន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ ក្នុងការដុតកម្ទេចនេះដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។