ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ មាន​លក្ខណៈពិសេស​អ្វីខ្លះ​?

​ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ Brown-throated Sunbird ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង និង​ជនបទ ហើយ​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ បក្សី​ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ មាន​ទំហំ ១៤ សង់ទីម៉ែត្រ ចំពោះ​បក្សី​ឈ្មោល ផ្នែក​ខ្នង​ពណ៌​បៃតង​ភ្លឺ ផ្នែក​ពោះ​ពណ៌​ប្រផេះ​ស្រាល តែ​បំពង់ក​និង​ទ្រូង​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​ជាង កន្ទុយ​ពណ៌​ត្នោត​ខ្ចី និង​ថ្ងាស​ពណ៌​បៃតងចាស់​។ ចំណែកឯ​បក្សី​ញី​វិញ ថ្ងាស​គ្មាន​ពណ៌​បៃតងចាស់​ទេ​។

​បក្សី​ប្រភេទ​នេះ​រស់​នៅតាម​ជាយព្រៃ ព្រៃកោងកាង ព្រៃ​ជាំ ដំណុះ​ព្រៃ​ក្មេង គុម្ពោត​ព្រៃ​តំបន់​កោះ ព្រៃ​ចំការ និង​វាលទំនាប​។ ការបន្ត​ពូជ​បក្សី​នេះ ចាប់ពី​ខែធ្នូ​រហូតដល់​ខែសីហា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close