កម្ពុជា បន្ត​គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា កម្ពុជា មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​នោះទេ ហើយក៏​គ្មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៧៣​នាក់ (​ស្ត្រី​៥៤​នាក់ និង​បុរស ២១៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន​២៦៣​នាក់ (​ស្រី ៥៤​នាក់ និង​បុរស​២០៩​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន​១០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close